ឫស

 ឫស

ឫសគឺជាសរីរាង្គរុក្ខជាតិដែលចងភ្ជាប់រុក្ខជាតិទៅនិងដី។វាមាននាទី​ ស្រូបទឹក​ និង​ អំបិលខនិជ​ រលាយក្នុងដីទៅកាន់ដើមនិងស្លឹក និងមាននាទីស្តុកផលិតផលនៃដំណើររស្មីសំយោគដែលទទួលបានមកពីស្លឹក។

*ប្រភេទផ្សេងៗនៃឫស

1/ឫសកែវ គឺជាឫសធំមួយដុះត្រង់ទៅក្រោម​ មានលើរុក្ខជាតិឌីកូទីលេដូរ។ឫសធំនេះមាននាទីស្តុកអាហារទៀតផង។នៅពេលរុក្ខជាតិលូតលាស់ពេញលេញ ឫសកែវដុះចេញឫសថ្មីៗជាច្រើន ឫសនោះហៅថា​ ឫសរយាង។

2/ឫសស្ញែ គឺជាឫសជាច្រើនដែលមានទំហំតូចៗប្រហាក់ប្រហែលគ្នា​ មានលើរុក្ខជាតិម៉ូណូកូទីលេដូន។ឧ ពោត ស្មៅ។

3/ឫសស្នឹង គឺជាឫសកែវដែលធំជាងគេ មានសាច់ច្រើន​ ហើយដុះចាក់ចូលជ្រៅទៅក្នុងដី។ឧ ដំឡូង មើមការ៉ុត។

4/ឫសព្រយោង​ គឺជាឫសដែលលូតលាស់ចេញពីមែក ដើម ឬថ្នាំងនៃដើម ហើយវាក៏អាចលូតលាស់ចាក់ចូលក្នុងដីបានដែរ។ឧ ឫសជ្រៃ ។

Popular posts from this blog

រលក

ប៉េរីស៊ិក