Posts

Showing posts from November, 2021

រលក

Image
  រលក 1/  តើរលកកើតឡើងដូចម្ដេច?    រលកកើតឡើងពីរញ្ចួយភាគល្អិតដែលមាននៅក្នុង ទឹក​ ខ្យល់ និង រ៉ីសរ ជាដើម។រលកមិនអាចដាលក្នុងសុញ្ញកាស មាន​មជ្ឈដ្ធានទើបអាចដាលបាន។   រលកមិនបានដឹកនាអង់ធាតុ ឬ ភាគល្អិតទៅទេ។ 2/  ដូចម្ដេចហៅថារលកទទឹង?   រលកទទឹងជារលកដែលមានទិសបម្លាស់ទីនៃរញ្ចួយភាគល្អិតកែងនិងទិសដំណាលរបស់រលកនោះ។ 3/  ដូចម្ដេចហៅថារលកបណ្ដោយ?   រលកបណ្ដោយជារលកដែលមានទិសបម្លាស់ទីនៃរញ្ចួយភាគល្អិតដូចទិសដំណាលនៃរលក។ 4/  ល្បឿនដំណាលនៃរលក​ ចែកចេញជា២គឺ​   ល្បឿនរបស់ភាគល្អិតតាមទិសឈរហៅដា​ល្បឿនរញ្ចួយ​។    ល្បឿនតាមទិសដេកហៅថា ល្បឿនដំណាលរលក។ 5/  ដូចម្ដេចហៅថាជំហានរលក?   ជំហានរលក គឺជាចម្ងាយចរដែលរលកដាលបានក្នុងរយៈពេលមួយខួប។

ស៊ីមណូស្ពែម(gymnosperms)

Image
  ស៊ីមណូស្ពែម (gymnosperms)    ស៊ីមណូស្ពែមបាន​មក​ពីពាក្យក្រិច​ ។​ស៊ីមណូស​ មានន័យថា​ ននល ។រីឯពាក្យ ស្ពែម៉ាមានន័យថាគ្រាប់។ដូចច្នេះហើយ​ ស៊ីមណូស្ពែមគឺជារុក្ខជាតិមានគ្រាប់ តែគ្រាប់របស់វាគ្មានសំបកការពារពីខាងក្រៅទេ។    ស៊ីមណូស្ពែមជារុក្ខជាតិមានគ្រាប់ទី ១ វាបានកើតឡើងនៅលើផែនដី តាំងពីពាក់កណ្ដាលស័កទី១ គឺសម័យកាលស៊ីលុយរ្យាងនិងដេវ៉ូញាង។នៅពាក់កណ្ដាលស័កទី២ វាលូតលាស់ខ្លាំង ហើយមានរហូតដល់​ ២០​ ០០០ប្រភេទ។ប៉ុន្តែសព្វថ្ងៃនេះ ប្រភេទជាច្រើនបានបាត់បង់ទៅវិញដោយសារការប្រែប្រួលនៃអាកាសធាតុ។ សព្វថ្ងៃនេះនៅសល់តែ ៤ក្រុមប៉ុណ្ណោះគឺ ប្រង់ (Cycads)   កូនីភែ (conifers)   គីងកូ (Ginkgoes)   និងស៊ីណេតូភីត (Gnetophytes) ។

ឫស

 ឫស ឫស ​ គឺជាសរីរាង្គរុក្ខជាតិដែលចងភ្ជាប់រុក្ខជាតិទៅនិងដី។វាមាននាទី​ ស្រូបទឹក​ និង​ អំបិលខនិជ​ រលាយក្នុងដីទៅកាន់ដើមនិងស្លឹក និងមាននាទីស្តុកផលិតផលនៃដំណើររស្មីសំយោគដែលទទួលបានមកពីស្លឹក។ * ប្រភេទផ្សេងៗនៃ ឫស 1/ ឫសកែវ គឺជាឫសធំមួយដុះត្រង់ទៅក្រោម​ មានលើរុក្ខជាតិឌីកូទីលេដូរ។ឫសធំនេះមាននាទីស្តុកអាហារទៀតផង។នៅពេលរុក្ខជាតិលូតលាស់ពេញលេញ ឫសកែវដុះចេញឫសថ្មីៗជាច្រើន ឫសនោះហៅថា​ ឫសរយាង។ 2/ ឫសស្ញែ គឺជាឫសជាច្រើនដែលមានទំហំតូចៗប្រហាក់ប្រហែលគ្នា​ មានលើរុក្ខជាតិម៉ូណូកូទីលេដូន។ឧ ពោត ស្មៅ។ 3/ ឫសស្នឹង គឺជាឫសកែវដែលធំជាងគេ មានសាច់ច្រើន​ ហើយដុះចាក់ចូលជ្រៅទៅក្នុងដី។ឧ ដំឡូង មើមការ៉ុត។ 4/ ឫសព្រយោង​ គឺជាឫសដែលលូតលាស់ចេញពីមែក ដើម ឬ ថ្នាំងនៃដើម ហើយវាក៏អាចលូតលាស់ចាក់ចូលក្នុងដីបានដែរ។ឧ ឫសជ្រៃ ។