Posts

Showing posts from October, 2021

ប៉េរីស៊ិក

Image
ប៉េរីស៊ិក ប៉េរីស៊ិក គឺជាស៊ីឡាំងនៃកោសិកា​ ប៉ារ៉ង់ស៊ីម ( parenchyma ) ឬ ក្លេរ៉ង់ស៊ីម ( sclerenchyma ) ដែលស្ថិតនៅខាងក្នុង អង់ដូឌែម ( endodermis ) និងជាផ្នែកខាងក្រៅនៃ ស្ទីល​ ( stele ) នៃរុក្ខជាតិ។ - ប៉ារ៉ង់ស៊ីមជាកោសិកាកំណត់ប្រភេទរុក្ខជាតិ។ជាលិកាប៉ារ៉ង់ស៊ីមមានឯកទេសកម្មក្នុងការស្តុកស្ករ អាមីដុង និងសារធាតុបម្រុងដទៃទៀត។ - ក្លេរ៉ង់ស៊ីមជាកោសិកាងាប់ហើយរឹង។ភាពរឹងនេះកើតមកពីកោសិកាដែលមានភ្នាសក្រាស់និងផ្ទុកសារធាតុម៉្យាងហៅលីញីន។លីញិនអាចធ្វើឪ្យឈើរឹងមាំ។មុខងាររបស់ក្លេរ៉ង់ស៊ីមគឺទ្រទ្រង់ផ្នែកចាស់ៗរបស់រុក្ខជាតិ។ - អង់ដូឌែម គឺជាស្រទាប់កណ្តាល និងខាងក្នុងបំផុតនៃ សំបក​ នៅក្នុងរុក្ខជាតិដី។ - ស្ទីល​ គឺជាផ្នែកកណ្តាលនៃឫស ឬដើម។